កម្រិតប្រតិកម្មរបស់អ្នក

- Resource Type
- Experiment
- Subjects
- Chemistry
- Topics
- Scientific Inquiry
- Time for activity
- 3 ម៉ោង
នៅក្នុងសកម្មភាពនេះ យើងនឹងធ្វើការស៊ើបអង្កេតអំពីឥរិយាបថនៃសមាសធាតុនីមួយៗអត្រាប្រតិកម្ម និងលទ្ធផលនៃប្រតិកម្មគីមីរវាងសមាសធាតុទាំងពីរ។
- Introduction
-
ពិភពលោករបស់យើងវិវត្តជុំវិញ អាស៊ីត និងអាល់កាឡាំងនៃវត្ថុធាតុដើម។ ពីអាហារដែលយើងទទួលទាន ផលិតផលដែលយើងប្រើ និងសូលុយស្យុងដែលយើងប្រើប្រាស់។ ប្រសិនបើទទួលទានខុស ពួកវាអាចបង្កជាបញ្ហាសុខភាព និងរហូតដល់ស្លាប់ទៀតផង។
ដូច្នេះយើងត្រូវតែយល់ពីឥរិយាបថរបស់ធាតុនីមួយៗ ទាំងអាស៊ីត និងបាសក្នុងជីវិតរបស់យើង។ ប្រតិកម្មគីមីរវាងអាស៊ីត និងបាសមានច្រើននៅក្នុងដំណើរការប្រចាំថ្ងៃរបស់ពួកយើង។
ឧទាហរណ៍នៅក្នុងវិស័យវេជ្ជសាស្ត្រ ប្រតិកម្មគីមីរវាងធាតុទាំងពីរមានសារៈសំខាន់ណាស់នៅក្នុងឧស្សាហកម្មឱសថ។ មនុស្សម្នាក់អាចញ៉ាំអាហារដែលត្រូវការពេលយូរដើម្បីរំលាយដូចជាភីហ្សា ដូច្នេះវាជំរុញដល់ការបញ្ចេញអាស៊ីតអ៊ីដ្រូក្លរីកនៅក្នុងក្រពះ។ នៅពេលដែលអាស៊ីតអ៊ីដ្រូក្លរីកលើសកំណត់ វាអាចបណ្តាលឱ្យក្រហាយទ្រូង ដែលគេត្រូវការព្យាបាលតាមរយៈការប្រើថ្នាំអាណាតូស (បាស) ដើម្បីបន្សាប។នៅក្នុងសកម្មភាពនេះយើងនឹងធ្វើការសង្កេតអំពីឥរិយាបថនៃសមាសធាតុនីមួយៗ កម្រិតប្រតិកម្ម និងលទ្ធផលនៃប្រតិកម្មគីមីរវាងសមាសធាតុទាំងពីរ។
- Key Objectives
-
- កំណត់លក្ខណៈសម្បត្តិរបស់អាស៊ីត និងបាស។
- យល់ដឹងអំពីលទ្ធផលនៃប្រតិកម្មផ្សេងៗពីកម្រិត pH ផ្សេងៗគ្នានៃសារធាតុរំលាយ។
- ស្វែងយល់ពីកម្រិតប្រតិកម្ម។
- យល់ដឹងអំពីការអនុវត្តនូវទ្រឹស្តីនេះក្នុងជីវិតប្រចាំថ្ងៃ។
- Guiding Questions
-
- តើចង្អុលពណ៌សូលុយស្យុងរបស់អ្នកមានពណ៌អ្វី?
- តើធាតុចង្អុលពណ៌សូលុយស្យុងពណ៌អ្វីនៅពេលដែលប្រើសូលុយស្យុងផ្សេងៗគ្នា?
- ដោយផ្អែកលើពណ៌របស់វាតើតម្លៃ pH ដែលត្រូវបានព្យាករណ៍សម្រាប់សូលុយស្យុងនីមួយៗប៉ុន្មាន?
- តើបាស់ និងអាស៊ីតមានលក្ខណៈសម្បត្តិអ្វីខ្លះ?
- តើប្រតិកម្មគីមីរវាងបាស់ និងអាស៊ីតគឺជាអ្វី?
- តើអ្វីទៅជាផលិតផលនៃប្រតិកម្មបាស់ និងអាស៊ីត?
- តើអ្វីដែលធ្វើឱ្យបាឡុងប៉ោង?