ថាមពលថ្មដោយផ្លែឈើ
- Resource Type
- Experiment
- Subjects
- Chemistry
- Topics
- Energy Scientific Inquiry Sustainability
- Time for activity
- 3 ម៉ោង
នៅក្នុងសកម្មភាពនេះ សិស្សនឹងរៀនពីរបៀបដែលផ្លែឈើ បង្កើតអគ្គិសនីនៅពេលមានទំនាក់ទំនងជាមួយលោហៈ។ ពួកគេនឹងស៊ើបអង្កេតទំនាក់ទំនងរវាង pH និងចរន្តអគ្គិសនីដែលបានផលិត។
- Introduction
-
នៅឆ្នាំ 2030 មនុស្សគ្រប់រូបគួរតែមានលទ្ធភាពទទួលបានសេវាកម្មថាមពលដែលមានតំលៃសមរម្យ អាចទុកចិត្តបាន និងទំនើប។ ថាមពលអគ្គីសនីគឺជាសមាសធាតុសំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ ដូចដែលយើងបានដឹងហើយថា ផ្នែកខ្លះនៃពិភពលោកប្រឈមនឹងកង្វះថាមពលអគ្គីសនី ហើយការបង្កើតរោងចក្រផលិតអគ្គិសនីគឺថ្លៃខ្លាំងណាស់។ កង្វះអគ្គីសនីបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា អសមត្ថភាពក្នុងការផ្គត់ផ្គង់សាលារៀននូវថាមពលអគ្គីសនី ដែលវានឹងប៉ះពាល់ដល់គុណភាពនៃជីវិត។ ដោយសារបញ្ហានេះ ប្រទេសជាច្រើនកំពុងស្វែងរកវិធីពិសេស និងប្រកបដោយភាពច្នៃប្រឌិតថ្មីដើម្បីផលិតអគ្គិសនី។
តើអ្នកដឹងទេថាផ្លែឈើខ្លះអាចផលិតអគ្គិសនីបាន? ដំណើរការនេះកើតឡើងដោយការបំលែងថាមពលគីមីពីអាហារដើម្បីបង្កើតចរន្តអគ្គិសនី។ ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ទូទៅភាគច្រើនគេប្រើប្រាស់ក្រូចឆ្មា និងដំឡូង។
នៅក្នុងសកម្មភាពនេះសិស្សអាចនឹងរៀនពីរបៀបដែលផ្លែឈើបង្កើតអគ្គិសនីនៅពេលមានទំនាក់ទំនងជាមួយលោហៈ។ ពួកគេនឹងស្វែងយល់ពីទំនាក់ទំនងរវាង pH និងចរន្តអគ្គិសនី ព្រមទាំងចំនួនផ្លែឈើដែលត្រូវការក្នុងការផលិតថាមពលសម្រាប់បំភ្លឺអំពូលLED។ ជាមួយនឹងគំនិតនេះ សិស្សនឹងបង្ហាញដំណោះស្រាយដើម្បីផ្តល់អគ្គិសនីដែលមានតំលៃសមរម្យដល់សាលារៀននិ ង ផ្ទះនៅជនបទជុំវិញតំបន់ដែលពួកគេរស់នៅ។
- Key Objectives
-
- កំណត់អត្តសញ្ញាណផ្លែឈើណាដែលសមស្របបំផុតសម្រាប់ការផលិតថាមពល។
- កំណត់ទំនាក់ទំនងរវាង pH នៃផ្លែឈើ និងចរន្តអគ្គិសនី។
- បង្ហាញគំនិតដើម្បីផលិតអគ្គិសនីដែលមានតំលៃសមរម្យបន្ថែមទៀតសម្រាប់ផ្តល់ថាមពលដល់សាលារៀន / ផ្ទះនៅជនបទដោយប្រើគំនិតដែលទទួលបានពីការពិសោធន៍។
- Guiding Questions
-
- តើផ្លែឈើណាដែលសមស្របបំផុតសម្រាប់ការផលិតថាមពល?
- តើត្រូវការផ្លែឈើប៉ុន្មានដើម្បីបំភ្លឺអំពូល LED ពណ៌ក្រហម?