ម៉ាស៊ីនភ្លើង <--> ម៉ូទ័រ
- Resource Type
- Experiment
- Subjects
- Engineering Physics
- Topics
- Energy Engineering Process
- Time for activity
- 2-3 ម៉ោង
គម្រោងនេះអនុញ្ញាតឱ្យសិស្សស្វែងយល់ពីប្រធានបទគួរឱ្យចាប់អារម្មណ៍មួយចំនួននៅក្នុងរូបវិទ្យា និងវិស្វកម្មតាមរយៈម៉ាស៊ីនសាមញ្ញដូចជាការរៀបចំម៉ូទ័រ។
- Introduction
-
តើអ្នកធ្លាប់ឆ្ងល់ពីប្រភពអគ្គិសនីមកពីណាទេ? ក្នុងអំឡុងពេល 150 ឆ្នាំកន្លងមកអគ្គិសនីបានផ្លាស់ប្តូរជីវិតរបស់យើងយ៉ាងខ្លាំង ប៉ុន្តែមនុស្សភាគច្រើនគិតថាវាមកពីរន្ធព្រីភ្លើងចេញពីជញ្ជាំងរបស់ពួកគេ។ តើអ្នកអាចស្រម៉ៃពីការរស់នៅក្នុងពិភពលោកដែលគ្មានអគ្គិសនីបានទេ?
ការសាងសង់ម៉ាស៊ីនសាមញ្ញពីសំរាមមិនមែនជាការងាយស្រួលនោះទេ ហើយនៅពេលនិយាយអំពីការបង្កើតម៉ាស៊ីនភ្លើងខ្នាតតូចវាកាន់តែស្មុគស្មាញ។ នៅក្នុងគម្រោងនេះ យើងនឹងធ្វើបានយ៉ាងពិតប្រាកដ។
គម្រោងនេះអនុញ្ញាតឱ្យនិស្សិតស្វែងយល់ប្រធានបទគួរឱ្យចាប់អារម្មណ៍មួយចំនួននៅក្នុងរូបវិទ្យា និងវិស្វកម្ម។ វាជាឱកាសដ៏ល្អមួយដើម្បីរៀនអំពីម៉ាស៊ីនសាមញ្ញៗ ដូចជាការតំឡើងម៉ូទ័រ។ យើងក៏អាចស្វែងយល់ថាតើអគ្គិសនីត្រូវបានផលិតដោយរបៀបណា និងអ្វីខ្លះដែលយើងត្រូវការដើម្បីផលិតវា។
ម៉ូទ័រត្រូវការថាមពល គិនិច(kinetic) ថាមពលចលនា ដើម្បីបង្វែរអ័ក្សរបស់វា។ តើថាមពលនោះមកពីណា? វាអាចមកពីកម្លាំងពលកម្មរបស់មនុស្ស ហើយវាក៏អាចបានមកពីសិស្សផងដែរ។
ចុងបញ្ចប់យើងអាចប្រើគម្រោងនេះដើម្បីបង្ហាញពីដំណើរការរចនាវិស្វកម្ម។ វាប្រហែលជាមិនអាចទៅរួចទេ ដែលអ្នកនឹងគិតពីគំនិតមួយសម្រាប់ម៉ាស៊ីន រួចអង្គុយចុះហើយសាងសង់វាហើយឱ្យវាដំណើរការបានល្អនៅពេលសាកល្បងដំបូង។ តែអ្នកអាចលើកទឹកចិត្តសិស្សឱ្យបង្កើតការរចនាផ្ទាល់ខ្លួន សាកល្បងរចនា និងកែប្រែការច្នៃប្រឌិតដើម្បីកែលម្អពួកគេ។
វិស្វករអាជីពកម្រទទួលបានភាពជោគជ័យនៅពេលសាកល្បងដំបូងណាស់!
- Key Objectives
-
- សាងសង់ម៉ាស៊ីនដែលអាចផលិតអគ្គិសនីពីកម្លាំងរបស់មនុស្ស។
- ស្វែងយល់ពីទំនាក់ទំនងរវាងកម្លាំង ចលនា និងថាមពល។
- ស្វែងយល់ពីរបៀបដែលថាមពលកន្ត្រាក់អាចបង្កើតដែនម៉ាញេទិចដែលរុញ ទាញអេឡិចត្រុងនៅក្នុងវត្ថុជាក់លាក់។ វាបង្ខំឱ្យពួកគេផ្លាស់ទី។
- ស្វែងយល់ថាលោហៈដូចជាទង់ដែងគឺជាអង្គធាតុអេឡិចត្រុងល្អបំផុត។
- យល់ដឹងថាប្រសិនបើមេដែកត្រូវបានផ្លាស់ទីយ៉ាងលឿនតាមរយៈសំណុំខ្សែទង់ដែង អេឡិចត្រុងនឹងផ្លាស់ទី រួចចរន្តអគ្គិសនីនឹងត្រូវបានបង្កើត។
- Guiding Questions
-
- តើអ្នកអាចបង្កើតម៉ាស៊ីនដើម្បីផលិតអគ្គិសនីដោយប្រើប្រាស់សំភារៈទាំងនេះយ៉ាងដូចម្តេច?
- តើអ្វីជាគោលការណ៍របស់ម៉ាស៊ីនភ្លើងអគ្គិសនី?
- តើសមា្ភរៈអ្វីខ្លះអាចបង្កើតនូវចរន្តអគ្គិសនី?