STEM គឺជាអក្សរកាត់សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែលត្រូវបានប្រើជាទូទៅទាក់ទងនឹងការអប់រំនិងជំនាញ។ ខណៈពេលដែលជំនាញ STEM កំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើងសម្រាប់ការងារគ្រប់ប្រភេទ ថែមទាំងវិស័យមួយចំនួនចាំបាច់នូវជំនាញ STEM រួមមានការផលិតបែបទំនើប និងវិទ្យាសាស្ត្រកុំព្យូទ័រ។

STEM

ទោះយ៉ាងណា STEM គឺជាវិធីសាស្រ្តក្នុងការបង្រៀនដែលមានទំហំធំជាងផ្នែកទាំងបួននោះ។ STEM បានរំលាយឧបសគ្គបុរាណដែលត្រូវបានបង្កើតឡើងនៅចន្លោះមុខវិទ្យាទាំងបួន ដោយបញ្ចូលមុខវិទ្យាទាំងបួនទៅជាវិធីសាស្រ្តនៃការបង្រៀនតែមួយ។ នេះមានន័យថាការអប់រំ STEM មានអ្វីដែលត្រូវផ្តល់ជូនសិស្សគ្រប់រូប។ ជាចំណុចមួយដែលផ្តោតជុំវិញឥរិយាបទសិក្សា និងចំណាប់អារម្មណ៍របស់សិស្សម្នាក់ៗ។

STEM មិនត្រឹមតែឆ្លងកាត់ការធ្វើតេស្តិ៍សាមញ្ញប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការអភិវឌ្ឍជំនាញគិតកម្រិតខ្ពស់ដោយភ្ជាប់ការរៀនថ្នាក់រៀនទៅកាន់ពិភពពិត។ STEM សង្កត់ធ្ងន់លើកិច្ចសហការការ ទំនាក់ទំនង ការស្រាវជ្រាវ ការដោះស្រាយបញ្ហាការគិតពិចារណា និងការច្នៃប្រឌិត។ ពេលខ្លះជំនាញទាំងនេះត្រូវបានគេហៅថាជំនាញសតវត្សរ៍ទី ២១ ដែលនិស្សិតត្រូវការដើម្បីទទួលបានជោគជ័យនៅក្នុងពិភពលោកសព្វថ្ងៃដោយមិនគិតពីចំណាប់អារម្មណ៍ជាក់លាក់ឬគោលដៅអាជីពឡើយ។ STEM គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះការយល់ដឹងថាអនាគតរបស់យើងនឹងត្រូវបានបង្កើតឡើងដោយផ្អែកលើសមត្ថភាពរបស់យើងសម្រាប់ការច្នៃប្រឌិត ការបង្កើតថ្មី និងការដោះស្រាយបញ្ហាដែលមានលក្ខណៈច្នៃប្រឌិត។