ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ
ត្រលប់ទៅទិដ្ឋភាពទូទៅ

Goethe-Institut និង SEAMEO STEM-ED ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់ SEADSTEM

MoU STEM-ED Goethe-Institut Thailand Back up

ខែ​មករា 31, 2020

រហូតមកដល់ពេលនេះ Goethe-Institut និងមជ្ឈមណ្ឌល SEAMEO ប្រចាំតំបន់សម្រាប់ការអប់រំចំណេះដឹងវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា (SEAMEO STEM-ED) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) មួយដោយផ្ដល់នូវចំណុចសំខាន់អំពីក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការលើវេទិកានៃកម្មវិធីបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា (STEM) តាមប្រព័ន្ធឌីជីថលឌីជីថលនៅតំបន់អាស៊ីអគ្នេយ៍រួចមកហើយ។ អនុស្សរណៈនៃការយោគយល់នេះគឺជាជំហានសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់មួយដែលនឹងកសាងភាពជាដៃគូរវាងគ្រឹះស្ថានទាំងពីរក្នុងការសម្របសម្រួលកម្មវិធីបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា (STEM) នៅអាស៊ីអាគ្នេយ៍តទៅមុខទៀត។

SEAMEO STEM-ED គឺជាមជ្ឈមណ្ឌលប្រចាំតំបន់មួយរបស់ SEAMEO ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសថៃឡង់ដ៍។ តួនាទីរបស់មជ្ឈមណ្ឌល SEAMEO STEM-ED គឺដើម្បីបង្កើត និងពង្រឹងសក្តានុពលនៃកម្មវិធីបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា (STEM) នៅតំបន់អាស៊ីអាគ្នេយ៍។ វាជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងផ្សព្វផ្សាយចំណេះដឹងប្រចាំតំបន់មួយដែលមានការស្រាវជ្រាវអំពីការអប់រំប្រកបដោយគុណភាពនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យាសម្រាប់ប្រទេសថៃឡង់ដ៍ និងប្រទេសជាសមាជិកនានា។ បេសកកម្មរបស់ SEAMEO STEM-ED គឺស្របតាមគោលនយោបាយថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងការលើកកម្ពស់គុណភាពនៃកម្មវិធីបង្រៀន STEM និងដើម្បីអភិវឌ្ឍធនធានប្រកបដោយគុណភាព។ វានឹងមិនត្រឹមតែបង្កើតគោលនយោបាយលើកកម្ពស់កម្មវិធីបង្រៀន STEM ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងចំណោមបណ្ដាប្រទេសជាសមាជិក និងអ្នកជំនាញការអប់រំផងដែរ។ ភាគីទាំងពីរនឹងធ្វើការពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ហើយនិងសហការគ្នាលើវិធានការជាច្រើនដែលមានភ្ជាប់ទំនាក់ទំនងទៅនឹង SEADSTEM ក្នុងរយៈពេលប៉ុន្មានខែ និង​ឆ្នាំខាងមុខនេះ។

ព័ត៌មានបន្ថែម