ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ
ត្រលប់ទៅទិដ្ឋភាពទូទៅ

សិក្ខាសាលានៃប្រព័ន្ធស៊ីម៉ងត៍ ២០២១ – អំពាវនាវឱ្យដាក់ពាក្យសុំ

Back view of Asian business woman talking to her colleagues about plan in video conference. Multiethnic business team using computer for a online meeting in video call. Group of people smart working from home.

ខែ​វិច្ឆិកា 3, 2020

សមាគម Goethe-Institut ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសថៃ និង អង្គការ SEAMEO (The Southeast Asia Ministers of Education Organization) បានសហការរួមគ្នាដើម្បីសម្របសម្រួលដល់ការអភិវឌ្ឍន៍វេទិកាអប់រំឌីជីថលថ្នាក់តំបន់សម្រាប់ជំនាញ STEM នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ SEADSTEM – វេទិកាជំនាញ STEM ឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍ (Southeast Asian Digital STEM Platform) (www.seadstem.org) មានបំណងបង្ហាញធនធានអនុវត្តល្អបំផុតសម្រាប់សកម្មភាពបង្រៀនជំនាញ STEM ដែលមានទំនាក់ទំនងជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។ វេទិកានេះផ្តោតសំខាន់លើគ្រូអនុវិទ្យាល័យ ដែលមានចំណាប់អារម្មណ៍ក្នុងការបញ្ចូលវិធីសាស្រ្តបង្រៀន STEM នៅក្នុងថ្នាក់របស់ពួកគេ។

ទោះជាអ្នកនៅកម្រិតបទពិសោធន៍ណាក៏ដោយ វិធីសាស្ត្រនេះនឹងប្រាកដជាផ្ដល់អត្ថប្រយោជន៍ដល់គ្រូបង្រៀន ដែលស្វែងយល់ស៊ីជម្រៅនិងអភិវឌ្ឍន៍ការយល់ដឹងរបស់ពួកគេឥតឈប់ឈរអំពីជំនាញ STEM ដូច្នេះហើយពួកគេអាចយកវិធីសាស្រ្តនេះបញ្ចូលទៅក្នុងការអនុវត្តការបង្រៀនប្រកបដោយប្រសិទ្ធភាព។ នៅពេលអនុវត្តបានត្រឹមត្រូវ ដំណើការអប់រំតាមវិធីសាស្ដ្រ STEM អាចបង្កើតឱ្យមានភាពខុសប្លែកគ្នាយ៉ាងធំធេង ក្នុងវិធីដែលសិស្សមើលឃើញពីពិភពលោក និង ដោះស្រាយបញ្ហា។ គោលដៅរបស់ SEADSTEM គឺដើម្បីលើកកម្ពស់វិធីសាស្ត្រនេះឱ្យមានប្រសិទ្ធភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

>> ព័ត៌មាន​បន្ថែម
>> ចូលទៅកាន់ពាក្យសុំ

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ: 11.12.2020

ព័ត៌មានបន្ថែម