ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ
ត្រលប់ទៅទិដ្ឋភាពទូទៅ

មានតម្រូវការកើនឡើងលើធនធាន SEADSTEM នៅអំឡុងពេលនៃការរក្សាគម្លាតសង្គម

ខែ​មិថុនា 2, 2020

ចាប់តាំងពីជំងឺរាតត្បាត Covid-19 បានគ្របដណ្តប់ពិភពលោកមក ហើយវិធានការរក្សាគម្លាតសង្គមបាននាំឱ្យមានការបិទសាលារៀនជាបណ្តោះអាសន្ននៅជុំវិញតំបន់អាស៊ីអាគ្នេយ៍ គ្រូបង្រៀននិងឪពុកម្តាយត្រូវប្រឈមនឹងបញ្ហានៃការរៀនសូត្រនៅផ្ទះនិងសាលាតាមអនឡាញ។

តម្រូវការធនធានតាមអនឡាញបានកើនឡើងយ៉ាងច្បាស់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយ SEADSTEM ក៏បានឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកចូលទស្សនាវេទិកាតាមអនឡាញនេះ ។ យើងសង្ឃឹមថាធនធានឥតគិតថ្លៃរបស់យើងដែលមានជាភាសាអង់គ្លេស ថៃ ភូមា ខ្មែរ ឥណ្ឌូនេស៊ី និង វៀតណាមផ្តល់ជំនួយខ្លះដល់គ្រូនិងឪពុកម្តាយដែលកំពុងស្វែងរកសកម្មភាពវិទ្យាសាស្ត្រដើម្បីអនុវត្តពីទីសុវត្ថិភាពនៃគេហដ្ឋានរបស់អ្នក។

SEADSTEM នឹងបន្តដាក់បញ្ចូលនូវធនធាន STEM ថ្មីមួយជារៀងរាល់ខែ។

ព័ត៌មានបន្ថែម