វេទិកាតាមអ៊ិនធឺរណែតរបស់ SEADSTEM បង្ហាញនូវឧទាហរណ៍នៃការអនុវត្តន៍ដ៏ល្អបំផុតនៃសកម្មភាពរបស់ STEM ដែលមានទំនាក់ទំនងជាមួយប្រធានបទនិងមុខវិជ្ជាផ្សេងៗដែលជាធនធានមានប្រយោជន៍សម្រាប់គ្រូនៅអាស៊ីអាគ្នេយ៍។

វេទិកាតាមអ៊ិនធឺរណែត SEADSTEM មានគោលបំណងធ្វើជាធនធានសម្រាប់គ្រូនៅអាស៊ីអាគ្នេយ៍ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់បញ្ចូលវិធីសាស្រ្តបង្រៀន STEM នៅក្នុងថ្នាក់របស់ពួកគេ ឬប្រើជាសកម្មភាពសិក្សាបន្ថែម។ គេហទំព័របង្ហាញពីឧទាហរណ៍នៃការអនុវត្តន៍ល្អបំផុតនៃសកម្មភាពដែលមានទំនាក់ទំនងជាមួយប្រធានបទ និងមុខវិជ្ជាផ្សេងៗហើយអាចជំនួយគ្រូក្នុងការអភិវឌ្ឍរបៀបបង្រៀនថ្មីរបស់ពួកគេ។

សំភារៈទាំងនោះត្រូវបានស្នើឡើង និងប្រមូលយកពីគ្រូបង្រៀនក្នុងតំបន់ និងវាយតម្លៃដោយក្រុមអ្នកជំនាញ STEM ពហុប្រទេស ក្រោមការណែនាំរបស់មជ្ឈមណ្ឌលប្រចាំតំបន់ SEAMEO សម្រាប់ STEM Education (SEAMEO STEM-ED) ដើម្បីធានាបាននូវស្តង់ដារ និងគុណភាពខ្ពស់បំផុតសម្រាប់គ្រូជាពិសេស នៅប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។

វាក៏មានជម្រើសចូលដែលអ្នកអាចគ្រប់គ្រងធនធានដែលអ្នកចូលចិត្ត ចុះឈ្មោះសម្រាប់ការជូនដំណឹងនៅពេលមានការបន្ថែមថ្មីSDG ហើយអ្នកអាចដាក់ស្នើការស្នើសុំធនធាននាពេលអនាគតដែលក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរប្រព័ន្ធ SADSTEM នាពេលអនាគត។

seadstem-howto-graphic_clean