ធនធាន

សំយោគជីវៈម៉ាស៊ូតដោយផ្អែកលើប្រេងចំអិនកាកសំណល់

កម្រិតខ្ពស់។
SEADSTEM Synthesis of Biodiesel Experiment Photo: © iStock ThamKC
1 Star2 Stars3 Stars4 Stars5 Stars
Loading...
ប្រភេទធនធាន
ការពិសោធន៍។
ប្រធានបទ
ជីវវិទ្យា។ គីមីវិទ្យា។
ប្រធាន​បទ
បំ​រ៉ែ​បំ​រួល​អាកាសធាតុ ថាមពល និរន្តរភាព។
ពេលវេលាសម្រាប់សកម្មភាព។
៤ ម៉ោង

អ្នកវិទ្យាសាស្ត្របានស្វះស្វែងស្វែងរកប្រភពថាមពលថ្មី មានប្រសិទ្ធភាពស៊ីប្រេង និងកកើតឡើងវិញ។ នៅក្នុងពិសោធន៍នេះ ចំហេះត្រូវបានសំយោគពីកាកសំណល់ដែលអាចផ្លាស់ប្តូរបាន។

Sience S
Technology T
Engineering E
Mathematics M

ដែលទាក់ទង

គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

សេចក្តីផ្តើម។

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនេះ ការប្រើប្រាស់ប្រេងឥន្ធនៈមានការកើនឡើងយ៉ាងខ្លាំង ហើយក៏បានបន្សល់ទុកនូវ កាកសំណល់ផ្សេងៗក្រោយពីបានប្រើប្រាស់រួច ដែលនាំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។ ពីមួយថ្ងៃទៅមួយថ្ងៃ វិទ្យាសាស្រ្តកាន់តែរីកចម្រើនជឿនលឿន ចប្ចេកវិទ្យាទំនើបៗត្រូវបានបង្កើត និងប្រើប្រាស់គ្រប់ទី កន្លៃងដោយការកែច្នៃពីការធ្វើដោយដៃបែបបុរាណទៅជាការធ្វើដោយម៉ាស៊ីន ដែលមានភាពស្វ័យប្រវត្តិ។ ទន្ទឹមនឹងនេះ ការព្រួយបារម្ភអំពីបញ្ហាបរិស្ថាន និងការប្រើប្រាស់ប្រភពថាមពលដែលមិនកើតឡើងវិញក៏បានកកើតមានឡើងផងដែរ។

ជាក់ស្តែងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាយើងសព្វថ្ងៃនេះ ការដាំដំណាំ បន្លែបង្កា ដូចជា សណ្តែក ល្ង ដូងប្រេង….ជាដើម សុទ្ធតែជាប្រភពថាមពលដែលកើតឡើងវិញ។ ប្រេងឆា (ប្រេងដែលផលិត ពីរុក្ខជាតិ និងគ្រាប់ធញ្ញជាតិ) ជាប្រភេទគ្រឿងទេសមួយប្រភេទ ដែលប្រជាពលរដ្ឋយើងមិនអាចខ្វះបានក្នុងការចម្អិនអាហារ ដូច្នេះវាក៏បានបន្សល់ទុកនូវសំណល់ប្រេងឆាដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានផងដែរ។

សព្វថ្ងៃ អ្នកវិទ្យាសាស្រ្តបានខិតខំស្រាវជ្រាវរិះរកប្រេងឥន្ធនៈថ្មីៗណា ដែលមានភាពងាយស្រួល ហើយជាប្រភពធនធានថាមពលកើតឡើងវិញផងដែរ។ ជាក់ស្តែង ការសំយោគប្រេងម៉ាស៊ូតជីវៈចេញពីសំណល់ប្រេងឆា ក៏បានលើកយកមកសិក្សា។ មិនតែប៉ុណ្ណោះ រាល់បណ្តារោងចក្រសហគ្រាសធំៗ សាកលវិទ្យាល័យយភាគខាងលិច និងប្រជាពលរដ្ឋនៅតាមក្រុមគ្រួសារនីមួយៗ ក៏កំពុងតែផលិតប្រេងម៉ាស៊ូតជីវៈដើម្បីប្រើប្រាស់សម្រាប់យាន ជំនិះ របស់ពួកគេផងដែរ។

គោលបំណងសំខាន់ៗ។
  1. ការសំយោគប្រេងម៉ាស៊ូតជីវៈចេញពីសំណល់ប្រេងឆា (ប្រេងសណ្តែក)
  2. កំណត់ទិន្នន័យដែលទទួលបានពីការសំយោគប្រេងម៉ាស៊ូតជីវៈ ចេញពីប្រេងឆា
  3. ប្រៀបធៀបគុណភាពប្រេងម៉ាស៊ូតជីវៈដែលសំយោគបានទៅនឹងប្រេងម៉ាស៊ូត
សំណួរណែនាំ។
  1. តើវត្ថុធាតុដើមសំណល់ប្រេងឆាពិតជាអាចសំយោគជាប្រេងម៉ាស៊ូតជីវៈបានដែរឬទេ?
  2. តើប្រេងម៉ាស៊ូតជីវៈ ដែលសំយោគបាន ទទួលបានទិន្នផល និងគុណភាពដូចម្តេចដែរ?
  3. តើប្រេងម៉ាស៊ូតជីវៈដែលសំយោគបាននោះមានលក្ខណៈដូចគ្នា និងខុសគ្នាដូចម្តេចខ្លះទៅនឹងប្រេងម៉ាស៊ូត?