ធនធាន

ការញែកបែងចែកប្រភេទដោយប្រើទំនាញផែនដី

កម្រិតមធ្យម។
SEADSTEM Gravity Separator Experiment Photo: © iStock icarmen13
1 Star2 Stars3 Stars4 Stars5 Stars
Loading...
ប្រភេទធនធាន
ការពិសោធន៍។
ប្រធានបទ
វិស្វកម្ម។ រូបវិទ្យា។
ប្រធាន​បទ
ថាមពល ដំណើរការវិស្វកម្ម។
ពេលវេលាសម្រាប់សកម្មភាព។
2-3 ម៉ោង

នៅក្នុងគម្រោងនេះគោលដៅគឺដើម្បីបង្កើតម៉ាស៊ីនតម្រឹមថ្មម៉ាបដើរដោយថាមពលទំនាញផែនដីដែលអាចតម្រៀបប្លាស្ទិចធំ និងតូច – តំណាងថ្ម និងត្បូង។

Sience S
Technology T
Engineering E
Mathematics M

ដែលទាក់ទង

គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

សេចក្តីផ្តើម។

ម៉ាស៊ីនញែក មានរាងនិងទំហំផ្សេងគ្នា ចាប់ពីឧបករណ៍ញែកប្រដាប់ប្រដាក្មេងលេងរហូតដល់ម៉ាស៊ីនផ្លាស់ប្តូរឧស្សាហកម្មខ្នាតធំដែលត្រូវបានប្រើក្នុងការកែច្នៃចំណីអាហារឬការរុករករ៉ែ។ បើសិនជាមិនគិតពីអ្វីដែលពួកគេញែកបែងចែកជាក់លាក់ ម៉ាស៊ីនទាំងនេះមានចំនុចមួយដូចគ្នា: ពួកគេធ្វើកិច្ចការដោយស្វ័យប្រវត្តិដែលពិបាក ឬដល់ថ្នាក់មិនអាចទៅរួចសម្រាប់មនុស្សធ្វើ! វាមិនមែនជារឿងធំដុំទេក្នុងការញែកកាក់លុយពីឬ បីដុល្លាដោយគ្រាន់តែប្រើដៃ និងកំប៉ុង។ ប៉ុន្ដែចុះបើអ្នកធ្វើការនៅធនាគារហើយត្រូវរៀបចំកាក់រាប់ពាន់កាក់ ឬនៅរោងចក្រកែច្នៃអាហារដែលទាក់ទងនឹងម្សៅរាប់ពាន់ផោន? ម៉ាស៊ីនពិតជាអាចសម្រួលការងារទាំងនេះបាន។

ឧស្សាហកម្មរ៉ែក៏ដូចគ្នាដែរ។ អ្នករុករករ៉ែដំបូងៗ នឹងប្រើវិធីធ្វើដោយដៃដែលគេហៅថារែងដើម្បីបំបែកដុំមាសពីដី និងខ្សាច់។ អណ្តូងរ៉ែឧស្សាហកម្មទំនើបដំណើរការស្វ័យប្រវត្តិកម្មជាច្រើនដើម្បីបំបែកត្បូង និងរ៉ែដែលមានតម្លៃពីដី និងថ្មផ្សេងទៀត។ ប្រព័ន្ធញែកប្រភេទមួយចំនួនប្រើឧបករណ៍ចាប់សញ្ញាអគ្គិសនីស្មុគស្មាញ ឧទាហរណ៍ដើម្បីវាស់ថាតើលោហៈមានម៉ាញេទិក ឬថាតើវាមានពន្លឺយ៉ាងណាដើម្បីញែកពួកវា។

វិស័យផ្សេងទៀត គេប្រើវិធីមេកានិចដូចជាការច្រោះដែលភាគល្អិតធ្លាក់តាមរន្ធដែលមានទំហំខុសៗគ្នា។ ភាគល្អិតដែលមានអង្កត់ផ្ចិតតូចជាងធ្លាក់នៅលើសំណាញ់ខណៈពេលដែលភាគធំៗ ស្ថិតនៅខាងលើ។ ប្រព័ន្ធខ្លះប្រើខ្យល់ដើម្បីបង្ហើរចោលនូវអង្គធាតុស្រាល រីឯវត្ថុធាតុដើមដែលមានដង់ស៊ីតេខ្ពស់នឹងត្រូវរក្សាទុក។ ឧបករណ៍ញែកមេកានិចទាំងនេះត្រូវបានបំពាក់ដោយម៉ូទ័រ ប៉ុន្តែប្រព័ន្ធសាមញ្ញតពឹងលើកម្លាំងទំនាញផែនដី។

នៅក្នុងគម្រោងនេះគោលដៅរបស់អ្នកគឺបង្កើតម៉ាស៊ីនតម្រង់ថ្មដែលមានកម្លាំងទំនាញដែលអាចញែកផ្លាស្ទិចធំនិងតូច (តំណាងឱ្យថ្ម និងត្បូងរៀងៗខ្លួន) ដូចរូបដែលបង្ហាញក្នុងរូបភាព 1 និង 2។ អ្នកនឹងចាប់ផ្តើមជាមួយពែង ដោយមានលាយចំរុះថ្មដែលមានពីរទំហំ ហើយចាក់ចូលក្នុងម៉ាស៊ីន ហើយម៉ាស៊ីនអាចញែកវាជាពែងពីរដាច់ដោយឡែក។ សូមចងចាំថាម៉ាស៊ីននៅក្នុងរូបភាពទី 1 និងទី 2 គ្រាន់តែជាឧទាហរណ៍ពីរអំពីរបៀប ដែលអ្នកធ្វើតែប៉ុណ្ណោះ។ ពួកវាពុំមែនជាគម្រូដែលល្អបំផុតនោះទេ ហើយអ្នកអាចនឹងបង្កើតការរចនាដោយខ្លួនឯងដែលអាចមានគំនិតច្នៃប្រឌិត ឬដំណើរការល្អជាង។

គោលបំណងសំខាន់ៗ។
  1. បង្កើតម៉ាស៊ីនរែងដើរដោយកម្លាំងទំនាញផែនដីដែលអាចញែកប្លាស្ទិចតូច និងធំ។
  2. យល់ដឹងថាកម្លាំងទំនាញអាចត្រូវបានប្រើដើម្បីបំបែកល្បាយនៃម៉ាស់ខុសគ្នា។
  3. យល់ដឹងអំពីគំនិតនៃភាពខុសគ្នានៃម៉ាស់ ទំងន់ និងដង់ស៊ីតេដែលជាមូលដ្ឋានសម្រាប់វិធីសាស្ត្របំបែកដោយប្រើទំនាញ។
  4. ស្វែងយល់អំពីវិធីរែងញែកដោយប្រើទំនាញផែនដីដែលត្រូវបានប្រើក្នុងឧស្សាហកម្មរ៉ែ។
សំណួរណែនាំ។
  1. តើការបែងចែកដោយប្រើទំនាញផែនដីផ្អែកលើអ្វី?
  2. តើភាពខុសគ្នារវាងការបំបែកទំនាញផែនដី និងការរែងមានអ្វីខ្លះ?
  3. តើអ្នកអាចឃើញការបែងចែកដោយប្រើទំនាញនៅក្នុងស្ថានភាពជាក់ស្តែងនៅទីណា?
  4. តើទម្ងន់ និងម៉ាស់ខុសគ្នាយ៉ាងណា?
  5. ហេតុអ្វីទម្ងន់ និងម៉ាសត្រូវបានប្រើជាសទិសន័យនៅលើផែនដី?
  6. តើម៉ាស់ទាក់ទងនឹងទម្ងន់យ៉ាងដូចម្តេច?
  7. ហេតុអ្វីទម្ងន់និងម៉ាសច្រើនច្រឡំគ្នា?