ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ
ត្រលប់ទៅទិដ្ឋភាពទូទៅ

សិក្ខាសាលាថ្នាក់ជាតិរបស់ SEADSTEM ជាលើកដំបូងក្នុងឆ្នាំ ២០២០ នៅប្រទេសមីយ៉ាន់ម៉ា

Myanmar-Workshop Goethe-Institut Myanmar

February 8-9, 2020

Yangon

សិក្ខាសាលាថ្នាក់ជាតិរបស់ SEADSTEM ជាលើកដំបូងក្នុងឆ្នាំ ២០២០ ត្រូវប្រព្រឹត្តនៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី ៨-៩ ខែកុម្ភៈនៅទីក្រុងយ៉ាំងហ្គោនដោយមានកិច្ចសហការជាមួយសាលាអន្តរជាតិ Brainworks ដែលជាដៃគូរបស់ SEADSTEM។ គ្រូៗចំនួនជាង ៣០ នាក់ដែលមកពីទីក្រុងយ៉ាំងហ្គោន ម៉ានដាឡាយ និងណៃភីដាវ នឹងចូលរួមនៅក្នុងសិក្ខាសាលានេះ។ សិក្ខាសាលានេះមានគោលបំណងបង្ហាញនូវសម្ភារ/ឯកសារបង្រៀនជាច្រើនប្រភេទដែលបានពី SEADSTEM និងប្រភពប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិករបស់មីយ៉ាន់ម៉ា (គម្រោងរបស់វិទ្យាស្ថាន Goethe-Institut និង GIZ) និងដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់គ្រូៗដោយប្រើវិធីសាស្ត្រ STEM ជាទូទៅនៅតាមថ្នាក់រៀន។ សិក្ខាសាលានេះនឹងមានការអនុវត្តតាមរយៈការវាយតម្លៃជាមួយលោកគ្រូអ្នកគ្រូ និងសិស្សនិស្សិត ដើម្បីកំណត់កម្រិតប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារ/ឯកសារជាក់ស្ដែង។

More Events